ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីធី) ឯ.ក ដែលផ្តល់អំណោយមកក្រសួង ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សម្រាប់យកទៅផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក ដែលកំពុងឈរជើងប្រយុទ្ធតស៊ូប្តូរផ្តាច់ការពារទឹកដីពីសង្គ្រាមឈ្លានពានរបស់សត្រូវ។
ទឹកចិត្តគោរពស្រឡាញ់ដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់អាយុជីវិត ប្តូរផ្តាច់ការពារជាតិមាតុភូមិ យើងប្តេជ្ញារួមគ្នាជាធ្លុងមួយ ក្នុងការជួយទ្រទ្រង់ដល់សមរភូមិមុខ និងជាការបង្ហាញកម្លាំងចលករមួយ ដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។
អំណោយរបស់ ក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីធី) ឯ.ក មាន៖ អង្ករ ចំនួន ២.៥តោន មីខ្លាឃ្មុំ ចំនួន ១០០កេស និងទឹកសុទ្ធ (ចំណុះ៥០០មល) ចំនួន ១០០កេស៕







