សេតវិមានគិតថា លោក ដូណាល់ ត្រាំ នឹងរក្សាទំនាក់ទំនងល្អជាមួយលោក ពូទីន និងលោក ស៊ី បើទោះបីជាកំពុងមានបញ្ហាជុំវិញប្រទេសវេណេស៊ុយអេឡាក៏ដោយ
Roth - ០៩ មករា ២០២៦
image

សេតវិមានសង្ឃឹមថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងអាចបន្ត «ទំនាក់ទំនងផ្ទាល់ខ្លួន» ដ៏ល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បើទោះបីជាមានសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាក៏ដោយ។ នេះបើយោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូលីន លាវីតត៍ (Karoline Leavitt)។

 

លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំគិតថា លោកប្រធានាធិបតីមានទំនាក់ទំនងបើកចំហរ ស្មោះត្រង់ និងល្អជាមួយទាំងលោកប្រធានាធិបតី ពូទីន នៃប្រទេសរុស្ស៊ី និងលោកប្រធានាធិបតី ស៊ី ជីនភីង នៃប្រទេសចិន។ លោកបានជជែកពិភាក្សាជាមួយពួកគេជាច្រើនដង ដូចដែលអ្នកបានដឹងហើយចាប់តាំងពីឡើងកាន់តំណែងប្រហែលមួយឆ្នាំមុនមក ហើយខ្ញុំជឿថា ទំនាក់ទំនងផ្ទាល់ខ្លួនទាំងនោះនឹងនៅតែបន្តល្អ»។

 

ទោះជាយ៉ាងណាក៏ដោយ យោងតាមលោកស្រី លាវីតត៍ បានឱ្យដឹងថា លោក ត្រាំ នឹង «អនុវត្តគោលនយោបាយរបស់យើងដែលល្អបំផុតសម្រាប់សហរដ្ឋអាមេរិក។ ហើយទាក់ទងនឹងការរឹបអូសនាវាទាំងនោះ គឺមានន័យថាជាការអនុវត្តការហាមឃាត់នាវាងងឹតទាំងអស់ដែលកំពុងដឹកជញ្ជូនប្រេង [វេណេស៊ុយអេឡា] ដោយខុសច្បាប់។ ហើយមានតែពាណិជ្ជកម្មស្របច្បាប់ដែលកំណត់ដោយសហរដ្ឋអាមេរិកប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាត»។

 

 

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣