ឃាត់ខ្លួនជនជាតិជប៉ុនចំនួន ២៥ នាក់ពីបទឆបោក តាមទូរស័ព្ទចេញពីម្តុំផ្ទះល្វែង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៨ វិច្ឆិកានេះ បានបញ្ជូនទៅប្រទេសជប៉ុនហើយ ដើម្បីប្រឈមមុខនឹងច្បាប់។
Roth - ០៨ វិច្ឆិកា ២០២៣
image

ជនជាតិ​ជប៉ុន​ចំនួន​ ​២​៥​ ​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ កាលពី​ខែកញ្ញា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​បទ​ឆបោក​ តាម​ទូរស័ព្ទ​ចេញពី​ម្តុំ​ផ្ទះ​ល្វែង ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី ៨ វិច្ឆិកានេះ បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុហើយ ​ដើម្បី​ប្រឈមមុខនឹង​ច្បាប់​។​​

នេះបើតាមនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និង ជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្លែងប្រាប់ស៊ីស៊ីថាស៍។

លោក កែវ វណ្ណថន អគ្គនាយករង និង ជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា ការបណ្តេញជនជាតិជប៉ុនទាំង២៥នាក់នេះ ធ្វើឡើងម៉ោងប្រហែល២រសៀលថ្ងៃទី ២៥ វិច្ឆិកានេះ។

ក្រុម​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​ប្រតិបត្តិការ​ឆបោក​តាម​ទូរសព្ទ​ពី​កម្ពុជា​ក្នុង​គោលបំណង​បោកប្រាស់​ជនរងគ្រោះ​ក្នុង​ប្រទេស​ជប៉ជប៉ សមាជិក​ខ្លះ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​បញ្ជា​ ​និង​ គ្រប់គ្រង​លំ​ហូរ​សាច់ប្រាក់​។​

គួរបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាកាលពីខែកញ្ញា បានចុះបង្ក្រាបក្រុមជនជាតិជប៉ុនមួយក្រុម ហើយឃាត់ខ្លួនបាន២៥នាក់ ដោយសង្ស័យថា រងការបង្ខាំងនិងអំពើហិង្សា នៅក្នុងអគារ Skyline ក្នុងរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះបានម្នាក់។

ជាវិធានការលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដាក់ឈ្មោះជនជាតិជប៉ុន២៨នាក់ ចូលក្នុងបញ្ជីខ្មៅ ក្នុងនោះ មាន២៥នាក់​ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន នឹងត្រៀមបណ្ដេញចេញពីកម្ពុជាសម្រាប់ក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះ សបញ្ជាក់ពីការគ្រប់គ្រងសន្តិសុខក្នុងប្រទេស មិនគិតថាជនបង្កនោះជាជនបរទេស ឬជនជាតិណានោះទេ សមត្ថកិច្ចនឹងបន្តខិតខំគ្រប់គ្រងសន្តិសុខ ដើម្បីភាពសុខសន្តិភាពរបស់កម្ពុជា ផ្ដល់ភាពកក់ក្ដៅដល់ក្រុមអ្នកវិនិយោគ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣