មូលនិធិសប្បុរសធម៌ដើម្បីជួយដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក
Roth - ០៩ ធ្នូ ២០២៥
image

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា រួមនិង មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ សូមអំពាវនាវឯកឧត្ដម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី វិនិយោគិន បងប្អូនកម្មករ-កម្មការិនី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមបរិច្ចាគជំនួយជាថវិកាក្តី ជា ស្បៀងអាហារក្តី ឬជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬជាថ្នាំពេទ្យ ដើម្បីជួយដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹកដោយសារសង្រ្គាមឈ្លានពានសៀម ទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន។

សូមគោរពអរគុណ និងអរគុណដល់បងប្អូនខ្មែរទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ ដើម្បីជាតិយើង ????????????

អំណោយទាំងអស់ សូមមេត្តាយកប្រគល់ជូននៅទីស្នាក់ការសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ទះលេខP206 ផ្លូវ09 ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល (ក្នុងបុរីពិភពថ្មី២ តាខ្មៅ) រៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ វឌ្ឍនៈ ដែលមានឈ្មោះគណនី៖ LAY PHALLY លេខ៖ 004 376 018 (KHR) និងលេខ៖ 330.02.58.045697.2 (USD)៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣